ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រាប់ទៅលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កុំទទួលយកអនុប្រធាន និងសមាជិក ២នាក់ទៀត ចូលធ្វើការ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រាប់ទៅលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កុំទទួលយកអនុប្រធាន និងសមាជិក ២នាក់ទៀត ចូលធ្វើការ ព្រោះពួកគេបានដាក់ ពាក្យលាឈប់ហើយ ។លោក ហ៊ុន សែន បានថ្លែងក្នុងពិធី សំណេះសំណាលជាមួយ កម្មករ និយោជិតនៅ តំបន់ភ្នំពេញថ្មី (បឹងបៃតង) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ថាផ្តាំទៅ លោក ស៊ិក ប៊ុនហុក បើគេលាហើយ បើមកវិញកុំទទួលយកឲ្យសោះ ។លោកបន្តថា “ឲ្យគេលាលែងពី គ.ជ.ប ដល់ឥឡូវ ក្រោយពីលាលែង បានមួយថ្ងៃ សុំមកចូលវិញ ។ ខ្ញុំបានប្រាប់ទៅ លោក ស៊ិក ប៊ុនហុក កុំតែម្តងទៅ បើល្ងង់ ឲ្យល្ងង់ទៅ កុំទៅរវល់ជាមួយ បើល្ងង់ អីចឹងៗ បានជាមិនដែលឈ្នះ ហើយបើចង់ឈ្នះ បែរជាទៅលេងផ្លូវកាត់ ចង់ផ្តួល ហ៊ុន សែន ទៅវិញ” ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/i97kWH

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា