ត្រឡប់ក្រោយ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ថា​ សមាជិក​ គ.ជ.ប ថ្មី នឹង​មាន​សមាជិក​ភាព ​ចេញពី​បក្សនយោបាយ​ពីរ

 

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹង​ថា​ សមាជិក​ គ.ជ.ប ថ្មី នឹង​មាន​សមាជិក​ភាព ​ចេញពី​បក្សនយោបាយ​ពីរ និងចេញពីមន្ត្រី​សង្គម​ស៊ីវិលម្នាក់​។​អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ខាងកូតា​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យ​លាលែង​ពី​តំណែង​​ កាល​ពី​​ដើម​សប្តាហ៍នេះ ដោយ​ថា ពួកគេ មិន​អាច​បន្ត​ក្បត់​ឧត្តម​គតិ មនសិការ និង​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​​។លោក ​ហ៊ុន សែន នៅព្រឹក​ថ្ងៃ​ទី​២២វិច្ឆិកា ក្នុង​ជំនួប​ជា​មួយ​កម្ម​ករ ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​សមា​ជិក ​​គ.ជ.ប ខាង​កូតាគណបក្សសង្គ្រោះ​ជាតិ​ បាន​លាលែង​ពី​តំណែងនោះ សមាជិក​ថ្មី ដែល​មក​​ពី​គណបក្ស ហ្វ៊ុន ស៊ិន​ប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​សង្គម​ស៊ីវិលម្នាក់​ទៀត ​នឹង​ចូល​មក​ជំនួស​​តំណែង​​ទាំង​៣ នៅពេលខាងមុខ។

ប្រភព៖VOD

https://goo.gl/LZZrYT

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា