ត្រឡប់ក្រោយ

ការ​លាលែង​ពី​តំណែង​ជា​សមាជិក គ.ជ.ប ចំនួន​ ៣ ​នាក់​មកពី​គណបក្ស​សង្គ្រោះជាតិ​

ការ​លាលែង​ពី​តំណែង​ជា​សមាជិក គ.ជ.ប ចំនួន​ ៣ ​នាក់​មកពី​គណបក្ស​សង្គ្រោះជាតិ​ក្រោយពី​បក្ស​ប្រឆាំង​ដែល​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ស្ទើរ​ពាក់កណ្តាល​ប្រទេស​ត្រូវ​បាន​រំលាយ​ចោល​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​នេះ​មិន​បាន​ធ្វើឲ្យ​ជាប់គាំង​ដល់​ដំណើរការ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.ជ.ប​) ​ដើម្បី​បែងចែក​អាសនៈ​ និង​រៀបចំ​បញ្ជី​តំណាងរាស្ត្រ​ថ្មី​មកពី​គណបក្ស​​នយោបាយ​ដទៃ​ទៀត​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ​។លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការ​បញ្ជូន​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ទៅ​រដ្ឋសភា​នឹង​ធ្វើឲ្យ​ហើយ​ត្រឹម​ថ្ងៃ​សុក្រ​។ លោក ពុទ្ធា ជា​សមាជិក គ.ជ.ប ស្ថិត​នៅ​ក្នុង​តំណែង​អព្យាក្រឹត​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល​ និង​បាន​ការ​គាំទ្រ​ដោយ​គណបក្ស​ប្រជាជន​​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​អាច​បញ្ជាក់​ពី​ជំហរ​របស់​លោក​នឹង​គាំទ្រ​ដល់​បញ្ជី​បេក្ខភាព​របស់​តំណាងរាស្ត្រ​ថ្មី ឬ​យ៉ាង​ណា​នោះ​ទេ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/tLQUZ7

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា