ត្រឡប់ក្រោយ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទីប្រឹក្សា​ និង​ជំនួយការ​មួយ​ចំនួន​បាន​ប្រគល់​សម្ភារ​ទៅ​ឲ្យ​រដ្ឋសភា​វិញ​ហើយ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទីប្រឹក្សា​ និង​ជំនួយការ​មួយ​ចំនួន​បាន​ប្រគល់​សម្ភារ​ទៅ​ឲ្យ​រដ្ឋសភា​វិញ​ហើយ បន្ទាប់ពី​រដ្ឋសភា​បាន​ប្រកាស​លុប​ឈ្មោះ និង​បញ្ជា​ឲ្យ​ប្រគល់​សម្ភារ​ជូន​រដ្ឋសភា​វិញ​ ប៉ុន្តែ​មាន​មន្រី្ត​ខ្លះ​បាន​រិះគន់​រដ្ឋសភា​ថា​បាន​រំលោភ​ច្បាប់​ការងារ​ ខណៈ​ពួកគេ​បំពេញ​ការងារ​បាន​ ១៥ ​ថ្ងៃ​សម្រាប់​ខែ​វិច្ឆិកា​នេះ តែ​មិន​បាន​ប្រាក់ខែ​។ នេះ​បើ​តាម​មន្ត្រី​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​លិខិត​របស់​រដ្ឋសភា​កាលពី​ថ្ងៃ​ចន្ទ​ដែល​ណែនាំ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់ផ្ដើម​ប្រគល់​សម្ភារ​ទៅ​ឲ្យ​រដ្ឋសភា​វិញ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/qTv34t

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា