ត្រឡប់ក្រោយ

នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃឱសានវាទចុងក្រោយនៃការទុកឱកាសដល់​មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ

នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃឱសានវាទចុងក្រោយនៃការទុកឱកាសដល់​មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ នៅតាមឃុំសង្កាត់ទូទាំងប្រទេស ដើម្បីចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបក្សរបស់ពួកគេ ត្រូវបានតុលាការកំពូល កាត់ឲ្យរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

រយៈពេល២ថ្ងៃចុងក្រោយនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ដោយចេញគោលការណ៍ថ្មីមួយទៀត ក៏ដូចជាការផ្ដល់កាដូដ៏ធំជូនទៅបេក្ខជនបម្រុង មានន័យថា មន្ដ្រីរបស់គណបក្សសង្គ្រោះជាតិ ដែល​បានឈរឈ្មោះតែមិនជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឬជំទប់ អាចទទួលបានតំណែងទាំងនេះ នៅពេលពួកគាត់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ប្រភព៖បណ្ដាញញព័ត៌មាន Fresh News

https://goo.gl/HikHzu

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា