ត្រឡប់ក្រោយ

រដ្ឋសភានៅព្រឹកថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០១៧ នេះបានបើកសម័យប្រជុំពេញអង្គ ដើម្បីផ្តល់សុពលភាពដល់សមាជិកថ្មី ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា

រដ្ឋសភានៅព្រឹកថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០១៧ នេះបានបើកសម័យប្រជុំពេញអង្គ ដើម្បីផ្តល់សុពលភាពដល់សមាជិកថ្មី ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ។ អង្គប្រជុំមានការចូលរួម ពីសមាជិកសភាសរុបចំនួន៦៧រូប ដើម្បីផ្តល់សុពលភាព សមាជិកសភាថ្មីមកពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍ សេដ្ឋកិច្ចសរុបទំាងអស់៤៤រូប  ដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានធ្វើការបែងចែកអាសនៈ កាលពីពេលថ្មីៗកន្លងមកនេះ ដោយគណបក្ស ហ៊្វុន ស៊ិនប៉ិច បានទទួលបានអាសនៈ ៤១  គណបក្សសញ្ជាតិកម្ពុជា ទទួលបានអាសនៈចំនួន ២ និងគណបក្សខ្មែអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបានអាសនៈចំនួន១ ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/JbDFA4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា