ត្រឡប់ក្រោយ

អាសនៈ​១១​ទៀត ក្នុង​រដ្ឋសភា របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រគល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​នាំ​ឲ្យ​គណបក្សកាន់អំណាច​ច្រើន​អាណត្តិ​មួយ​នេះ...

អាសនៈ​១១​ទៀត ក្នុង​រដ្ឋសភា របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រគល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​នាំ​ឲ្យ​គណបក្សកាន់អំណាច​ច្រើន​អាណត្តិ​មួយ​នេះ កើន​អាសនៈ​រហូតដល់​ទៅ ៧៩ ឯណោះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប​។ លោក សោម សូ​រី​ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ​.​ជ​.​ប នឹង​ចុះហត្ថលេខា លើ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ទាំង​១១​រូបនោះ ហើយ​រៀបចំ​បញ្ជូនទៅ​រដ្ឋសភា ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ពិនិត្យ​និង​ប្រកាស​សុពលភាព ជូន​ពួកគេ​។ អគ្គលេខាធិការរង គ​.​ជ​.​ប រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិនយូរ​ទេ យើង​នឹង​បញ្ជូនទៅ បើ​មិន​ថ្ងៃស្អែក គឺ​ថ្ងៃ​ខានស្អែក​»​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/3Rmk5g

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា