ត្រឡប់ក្រោយ

រដ្ឋ​សភា​ដែល​មាន​តែ​ឯក​បក្ស​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ដើម្បី​ផ្ដល់​សុពលភាព​ឲ្យ​គណបក្ស​នយោបាយ​ចំនួន ៣ ដែល​ទទួល​បាន​ជ័យភណ្ឌ​នៃ​អាសនៈ​ពី​បក្ស​ប្រឆាំង​ជា​ផ្លូវ​ការ​ហើយ

រដ្ឋ​សភា​ដែល​មាន​តែ​ឯក​បក្ស​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ដើម្បី​ផ្ដល់​សុពលភាព​ឲ្យ​គណបក្ស​នយោបាយ​ចំនួន ៣ ដែល​ទទួល​បាន​ជ័យភណ្ឌ​នៃ​អាសនៈ​ពី​បក្ស​ប្រឆាំង​ជា​ផ្លូវ​ការ​ហើយ។ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​កំពុង​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ជុំវិញ​រឿង​អាសនៈ​នៃ​រដ្ឋ​សភា​នេះ បង្ហាញ​ព្រះទ័យ​សប្បាយ​ពន់ពេក​ដែល​ទ្រង់​មាន​ឱកាស​អាច​វិល​ទៅ​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​សភា​ឡើង​វិញ​ដូច​នៅ​ពេល​នេះ។អតីត​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​ទៅ​ទទួល​យក​កៅអី​ដែល​ផ្ដល់​អោយ​ដោយ​ការ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​នេះ​ថា "ជា​ក្រុម​ចោរ​ប្លន់​ឆន្ទៈ​ពលរដ្ឋ​បង្ហាញ​មុខ​នៅ​ក្នុង​រដ្ឋ​សភា​ហើយ"។

ប្រភព៖RFA

https://goo.gl/HfD1eP

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា