ត្រឡប់ក្រោយ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់ថា​ គ.ជ.ប. ​បាន​សម្រេច​បែង​ចែក​អាសនៈសភា​របស់​អតី​តគណ​បក្សប្រឆាំងដែល​នៅ​សេស​សល់​ ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់ថា​ គ.ជ.ប. ​បាន​សម្រេច​បែង​ចែក​អាសនៈសភា​របស់​អតី​តគណ​បក្សប្រឆាំងដែល​នៅ​សេស​សល់​ ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច ​ដើម្បី​បង្គ្រប់​ ១២៣​អាសនៈនៅ​សភា​ជាតិ បន្ទាប់​គណបក្ស​ចំនួន ២​បាន​បដិសេធ​ទទួល​យក​ការ​បែង​ចែក​នេះ។គ.ជ.ប. បាន​​បែង​ចែក​អាសនៈសភា​របស់​អតីត​គណបក្សសង្គ្រោះជាតិ​ទាំង​ ៥៥ ទៅ​ឲ្យ​គណបក្ស​ចំនួន ​៥​កាល​ពី​សប្តាហ៍​មុន។ ទោះ​ជាយ៉ាង​ណា​មា​​នគណបក្ស​តែ ​៣​ប៉ុណ្ណោះ​​ដែលព្រម​ទទួល​យក​ ដែល​ធ្វើ​ឲ្យ​អាសនៈ​សភា ១១​ទៀត នៅ​ទំនេរ បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បដិសេធ​ទទួល​យក​អាសនៈ​ដែល​ត្រូវ​បាន​បែង​ចែក។

ប្រភព៖VOD

https://goo.gl/bMDLQ9

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា