ត្រឡប់ក្រោយ

គណៈបក្សហ្វ៊ុន​ស៊ិនប៉ិច បានឲ្យដឹងថា តំណាង​រាស្ត្រថ្មី ៤៤​រូប​មក​ពី​គណបក្ស​ចំនួន៣ នឹង​ស្បថ​នៅ​ក្នុងព្រះបរមរាជវាំង​នារសៀលថ្ងៃនេះ

គណៈបក្សហ្វ៊ុន​ស៊ិនប៉ិច បានឲ្យដឹងថា តំណាង​រាស្ត្រថ្មី ៤៤​រូប​មក​ពី​គណបក្ស​ចំនួន៣ នឹង​ស្បថ​នៅ​ក្នុងព្រះបរមរាជវាំង​នារសៀលថ្ងៃនេះ​ បន្ទាប់​ពី​ពួកគេ​បាន​ទទួល​យក​អាសនៈ​សភា​របស់​​អតីត​បក្ស​ប្រឆាំង។គ.ជ.ប. បាន​សម្រេច​បែង​ចែក​អាសនៈ​ចំនួន ៥៥​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា។យោង​តាម​សេចក្ដី​សម្រេច​របស់​ គ.ជ.ប.​ គណបក្សហ្វ៊ុនស៊ិន​ប៉ិចទទួលបាន ៤១​អាសនៈ គណ​បក្ស​សញ្ជាតិ​កម្ពុជាទទួលបាន ២អាសនៈ និងគណ​បក្ស​ខ្មែរ​អភិវឌ្ឍន៍​​​សេដ្ឋកិច្ចទទួលបាន ១អាសនៈ ប៉ុន្តែ គណបក្ស​សម្ព័ន្ធដើម្បីប្រជា​ធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់ក្រ ប្រកាស​មិន​ទទួល​​យក​អាសនៈ​ចំនួន ១១​ទៀត​​នោះ​ទេ​។

ប្រភព៖VOD

https://goo.gl/P44WHe

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា