ត្រឡប់ក្រោយ

រដ្ឋាភិបាលបារាំង បានក្រើន​រំឭកជាថ្មីដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាក​ទៅ​ដើរ​តាមគន្លងប្រជាធិបតេយ្យ​ឡើង​វិញ បន្ទាប់​ពី​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល

រដ្ឋាភិបាលបារាំង បានក្រើន​រំឭកជាថ្មីដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាក​ទៅ​ដើរ​តាមគន្លងប្រជាធិបតេយ្យ​ឡើង​វិញ បន្ទាប់​ពី​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល ប៉ុន្តែមន្ត្រី​ជាន់​ខ្ពស់​កម្ពុជា អះ​អាង​ថា កម្ពុជា​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​ប្រជាធិបតេយ្យ។គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ខណៈ​ដែល​មេដឹកនាំ​បក្ស​នេះ លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ក្រោម​ការ​ចោទ​ប្រកាន​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ប្រភព៖VOD

https://goo.gl/sxmiWw

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា