ត្រឡប់ក្រោយ

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង  អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ស្រប​ពេល​ដែល​លោក ហ៊ុន សែន កំពុង​គំរាម​ស្នើ​ឲ្យ​ភាគី​ថៃ ចាប់​បញ្ជូន​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ប្រគល់​មក​កម្ពុជា​វិញ។សេចក្ដី​អំពាវ​របស់​រដ្ឋាភិបាល​បារាំង​នេះ ធ្វើ​ឡើង​តាមរយៈ​ប្រធាន​នាយកដ្ឋាន​អាស៊ី និង​អូសេអានី នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង លោក ធារី ម៉ាធូ (Thierry MATHOU) ដែល​បាន​រម្លឹក​ថា ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​កម្ពុជា រួម​មាន​ការ​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​តែមួយគត់​នៅ​កម្ពុជា ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា រួម​ទាំង​ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ ៥​ឆ្នាំ ចំពោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប គឺ​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ដែល​ចោទ​ជា​បញ្ហា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រភព៖RFA

https://goo.gl/9q8BDW

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា