ត្រឡប់ក្រោយ

តំណាង​​ក្រសួង​ការ​បរទេស​បារាំង​ អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ចូល​រួម​សារជាថ្មី ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ និង​ព្រមាន​ថា...

តំណាង​​ក្រសួង​ការ​បរទេស​បារាំង​ អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ចូល​រួម​សារជាថ្មី ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ និង​ព្រមាន​ថា ​ប្រសិន​ជា​រដ្ឋាភិបាល ​បោះ​ជំហាន​បិទ​មជ្ឃមណ្ឌ​ល​សិទ្ធិ​មនុស្ស​កម្ពុជា​ទៀត​នោះ​ វា​គឺ​ជាការវិវឌ្ឍ​ដ៏អវិជ្ជមាន​មួយ​ទៀតសម្រាប់​កម្ពុជា​​ផង​ដែរ។ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ ​ថ្ងៃ​ទី​២៨ វិច្ឆិកា​នេះ ស្ថាន​ទូ​តបារាំង ​បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​នាយក​ដ្ឋាន​អាស៊ី និង​អូសេអានី​នៃ​ក្រសួងអឺរ៉ុប និង​ការ​បរទេស​បារាំងមក​កម្ពុជា លោក ឆៀរី ម៉ាធូ បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរកម្ពុជាចូល​រួម​សារជាថ្មី នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ហើយ​អនុញ្ញា​ឲ្យ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល មាន​ដំណើរ​ការ​ដោយ​គ្មាន​ការ​រារាំង លើ​សពី​នេះ​ លោក​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ប្រសិន ជា​មាន​ការ​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) មែន​នោះ វា​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​វិវឌ្ឍ​ដ៏​អវិជ្ជមាន​។

ប្រភព៖VOD

https://goo.gl/Ai4KjD

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា