ត្រឡប់ក្រោយ

ក្រសួង​ព័ត៌មាន​កម្ពុជា​ បាន​ការពារ​ការ​បង្ក្រាប​របស់​ខ្លួនលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទៅ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ

ក្រសួង​ព័ត៌មាន​កម្ពុជា​ បាន​ការពារ​ការ​បង្ក្រាប​របស់​ខ្លួនលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទៅ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។ ឯកសារ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈដោយ​ចៃដន្យ កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា បាន​បញ្ជាក់​ថា ​ការ​បិទ​ស្ថានីយ​វិទ្យុ​ចំនួន​២១ ដែល​ផ្សាយ​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​កម្មវិធី​គណបក្ស​ប្រឆាំង ដោយសារតែ​បញ្ហា​អាជ្ញាប័ណ្ណ ចំណែក​ការ​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដោយសារ​មិនបង់ពន្ធ ចំនួន ​៦​លាន​ដុល្លារ។កាសែត​ភ្នំពេញប៉ុស្តិ៍ ផ្សាយ​ថា ឯកសារ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ ត្រូវ​បាន​ចុះផ្សាយ នៅ​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) និង​គេហទំព័រ​របស់​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ឯកសារ​ទាំងនេះ​ត្រូវ​បាន​ដកចេញ​វិញ ក្រោយ​ពី​អ្នកយកព័ត៌មាន​ទូរស័ព្ទ​សួរ​បញ្ជាក់​ជុំវិញ​សេចក្ដីថ្លែងការណ៍​នោះ។

ប្រភព៖RFA

https://goo.gl/4XX7TV

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា