ត្រឡប់ក្រោយ

រដ្ឋបាល​ប្រធានាធិបតី​អាមេរិក កំពុង​រៀបចំ​ការពិនិត្យ​លើ​ការអនុគ្រោះ​ពន្ធ​នាំចូល​អាមេរិក ពី​សំណាក់​ប្រទេស​កំពុង​អភិវឌ្ឍ

រដ្ឋបាល​ប្រធានាធិបតី​អាមេរិក កំពុង​រៀបចំ​ការពិនិត្យ​លើ​ការអនុគ្រោះ​ពន្ធ​នាំចូល​អាមេរិក ពី​សំណាក់​ប្រទេស​កំពុង​អភិវឌ្ឍ​។ សម្រាប់​ការពិនិត្យ​នេះ គឺ​អាមេរិក​នឹង​វាយតម្លៃ​លក្ខណៈសម្បត្តិ​ប្រទេស​នីមួយៗ មុន​ផ្ដល់​ការអនុគ្រោះ​ពន្ធ​សម្រាប់​ពួកគេ​។ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា លោក William Heidt បាន​និយាយថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ពិនិត្យ​វាយតម្លៃ​លើ​លក្ខណៈ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​អាចមាន​លទ្ធភាព​នាំ​ផលិតផល​ចូល​ទីផ្សារ​អាមេរិក តាមរយៈ​ការអនុគ្រោះ​ពន្ធ​បន្តទៀត​។​ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ក្នុង​កិច្ច​សម្ភាស​ជុំវិញ​បញ្ហា​អនុគ្រោះ​ពន្ធ​ដោយ​ភ្ជាប់​ករណី​នយោបាយ​កម្ពុជា នៅ​ថ្ងៃទី​២៩ វិច្ឆិកា​នេះ លោក William Heidt បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ​កំពុងតែ​រៀបចំ​នីតិវិធី​ថ្មី សម្រាប់​អ្នក​ដែលមាន​លក្ខណៈសម្បត្តិ​ចូលរួម​ក្នុង​កម្មវិធី​អនុគ្រោះទូទៅ ( Generalize System of Preference ) នេះ ហើយ​ក្នុងនោះ​មិនមែន​តែ​កម្ពុជា​ទេ គឺមាន​ប្រទេស​ថៃ និង​វៀតណាម​ផងដែរ​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/2R412U

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា