ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ កំពុង​តែ​សិក្សា និង​ស្រាវជ្រាវ​លើ​ករណី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា តាម​បញ្ជា​របស់​លោក ហ៊ុន សែន

ក្រសួង​មហាផ្ទៃ កំពុង​តែ​សិក្សា និង​ស្រាវជ្រាវ​លើ​ករណី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា តាម​បញ្ជា​របស់​លោក ហ៊ុន សែន។ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ យល់​ថា ចំណាត់ ការ​នេះ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​គ្មាន​មូលដ្ឋាន​ច្បាប់​ឡើយ។បើទោះបី​ជា​មាន​ការ​រិះគន់​ធ្ងន់ៗ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​យ៉ាង​ណា​ក៏ដោយ ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទម្លាក់​ចោល​ការ​ប៉ុនប៉ង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នោះ​ដែរ។អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ឈឹម កាន បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ កំពុង​ឈ្មុសឈ្មុល​ធ្វើ​ការ​សិក្សា និង​ស្រាវជ្រាវ​លើ​ករណី​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ទោះ​យ៉ាង​ណា​ក្តី លោក ឈឹម កាន បញ្ជាក់​ថា នៅ​ពេល​នេះ ក្រសួង​មហាផ្ទៃ មិន​ទាន់​សម្រេច​ថា​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ ដោយ​រង់​ចាំមើល​ការសិក្សា​ស្រាវជ្រាវ​សិន។

ប្រភព៖RFA

https://goo.gl/DxVyhM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា