ត្រឡប់ក្រោយ

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​ត្រូវ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​ត្រូវ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ អះអាង​ថា លោក​មិន​ចូលខ្លួន​តាម​ដីកា​បង្គាប់​ទេ ដោយសារ លោក​មិន​ជឿ​ជាក់​ថា តុលាការ​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​តុលាការ​ឯករាជ្យ។លោក ឡេង សេងហុង ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី២៩ វិច្ឆិកា ថា ជនរងគ្រោះ ព្រោះ​តែ​តុលាការ​មិន​ឯករាជ្យ មិន​មែន​​កើត​ឡើង​តែ​លើ​រូប​លោក​ម្នាក់​ទេ គឺ​មាន​ទាំង​សកម្មជន​ដីធ្លី សកម្មជន​គណបក្ស​នយោបាយ​ដែល​ហ៊ាន​រិះគន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សង្គម​ស៊ីវិល អ្នកឃ្លាំមើល​សង្គម រហូត​ដល់​អ្នក​សារព័ត៌មាន។

ប្រភព៖RFA

https://goo.gl/ydHLBR

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា