ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់នៃស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជាថ្លែង​ថា ​​​កម្ពុជា​គ្មាន​ចេតនា​ស្មោះ​ត្រង់​​ណា​មួយ​ ដើម្បី​ជម្រុញ​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ ​ជា​មួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ

មន្ត្រីជាន់ខ្ពស់នៃស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជាថ្លែង​ថា ​​​កម្ពុជា​គ្មាន​ចេតនា​ស្មោះ​ត្រង់​​ណា​មួយ​ ដើម្បី​ជម្រុញ​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ ​ជា​មួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ ខណៈទំនាក់​ទំនង​មួយ​ចំនួន ​កំពុងឋិតនៅក្នុងភាពមិនច្បាស់លាស់ ជា​ពិសេស ​ការ​វាយ​ប្រហារ និងចោទសហរដ្ឋអាមេរិក ជា​បន្ត​បន្ទាប់​ពី​សំណាក់​កម្ពុជា ថានៅពីក្រោយការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ថ្លែងក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក VOA នៅ​ព្រឹក​ថ្ងៃ​ទី​២៩​វិច្ឆិកា​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ លោក លោក វីល្លៀម ហៃដ្ត មានប្រសាសន៍​ថា​ ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​អាមេរិក​ និង​កម្ពុជា​បច្ចុប្បន្ន ​គឺ​កាន់​តែ​ល្អ​ក់​កករ​ ខណៈលោក ​មើល​មិន​ឃើញ​ចេតនា​ស្មោះ​ត្រង់​ណាមួយ ចេញពី​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ស្តារ​ស្ថានការណ៍​ទាំង​នេះ ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​នោះ​ទេ។

ប្រភព៖VOD

https://goo.gl/aiDoiU

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា