ត្រឡប់ក្រោយ

សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី (​គជប​) ចំនួន​២​រូប កំពុងស្ថិត​នៅក្នុង​ដៃ​របស់​រដ្ឋសភា

សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី (​គជប​) ចំនួន​២​រូប កំពុងស្ថិត​នៅក្នុង​ដៃ​របស់​រដ្ឋសភា ដែល​ត្រៀម​រៀបចំ​បោះឆ្នោត​គាំទ្រ​ជា​ផ្លូវការ ដើម្បី​ឲ្យ​ពួកគេ​ចូលមក​ជំនួស​តួនាទី​មន្ត្រី​គ​.​ជ​.​ប​ចាស់​៣​នាក់ លាលែង​ពី​តំណែង​កន្លងមក​។​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​និយាយថា បេក្ខភាព​គជប​ថ្មី ដែល​ត្រៀម​ចូលកាន់​តំណែង​នោះ គឺ​លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុន​ប៉ិច និង​លោក អ៊ែ​ល សារ៉ាត់ មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា​។ ចំណែក​សមាសភាព​ម្នាក់​ទៀត លោក ឡេង ប៉េងឡុង មិនទាន់​អាច​បញ្ជាក់បាន​នោះទេ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា​៖«​រដ្ឋសភា​កំពុង​រៀបចំ​ដំណើការ​ប្រជុំ ដើម្បី​គាំទ្រ​ឲ្យ​ពួកគេ​ក្លាយជា​សមាជិក​គ​.​ជ​.​ប​»​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/zXJ6Cy

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា