ត្រឡប់ក្រោយ

អ្នកនាំពាក្យនៃរដ្ឋសភាជាតិ លោក ឈាង វុន បានថ្លែងបញ្ជាក់ថា ដើម្បីប្រកាសផ្តល់សុពលភាព សមាជិករដ្ឋសភាទាំង ១៦រូប និង...

អ្នកនាំពាក្យនៃរដ្ឋសភាជាតិ លោក ឈាង វុន បានថ្លែងបញ្ជាក់ថា សភានឹងប្រជុំពេញអង្គនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដើម្បីប្រកាសផ្តល់សុពលភាព សមាជិករដ្ឋសភាទាំង ១៦រូប និងសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៣រូបផងដែរ ។សមាជិកដែលត្រូវ ប្រកាសថ្មីក្នុងជុំទី២ គឺមាន១៦រូប ដែល១១រូប សល់ពីអាសនៈបក្សនៅទំនេរ ដូច្នេះបានទៅលើ គណបក្សប្រជាជនកម្ពុជា ចំណែក៥រូបទៀត គឺជំនួសសមាជិកសភាចាស់ ដែលត្រូវនឹងទៅកាន់ ជាអនុប្រធាន គ.ជ.ប ១រូប និង៤រូបទៀត ទៅឈរឈ្មោះជាបេក្ខភាព សមាជិកព្រឹទ្ធសភាអាណត្តិទី៤ ។

ប្រភព៖សារព័ត៌មានដើមអម្ពីល

https://goo.gl/eBwG24

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា