ត្រឡប់ក្រោយ

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​អ្នកកាសែត​ទូទៅ យល់ថា​មាន​ភាពងាយស្រួល​ក្នុងការ​ទាក់ទង និង​ការ​សួរ​ព័ត៌មាន បាន​លាលែង​ពី​សមាជិក​រដ្ឋសភា​ហើយ

 លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)  ដែល​អ្នកកាសែត​ទូទៅ យល់ថា​មាន​ភាពងាយស្រួល​ក្នុងការ​ទាក់ទង និង​ការ​សួរ​ព័ត៌មាន បាន​លាលែង​ពី​សមាជិក​រដ្ឋសភា​ហើយ ដើម្បី​ទៅ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​វិញ​។ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៧​។លោក សុខ ឥសាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ការផ្លាស់ប្តូរ​ស្ថាប័ន សម្រាប់​បំពេញការងារ​នេះ គឺជា​ការរៀបចំ​របស់​គណបក្ស​។ អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​វ័យ​៧១​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ព្រឹទ្ធសភា និង​រដ្ឋសភា មាន​តួនាទី​ដូច​តែ​គ្នា​ទេ​។ គ្រាន់តែ​ថា យើង​ចាស់ទុំ​ហើយ ទៅ​នុ៎ង​ទៅ ឯ​រដ្ឋសភា​ទុក​ឲ្យ​ក្មេងៗ បន្តវេន​ចុះ​។ វា ជាការ​ចាត់ចែង​របស់​គណបក្ស ហើយ​ទំនងជា​គណបក្ស យល់​អ៊ីចឹង​»​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/MYEM2r

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា