ត្រឡប់ក្រោយ

រដ្ឋសភា​នឹង​អនុម័ត​ទទួលស្គាល់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ចំនួន​៣​រូប​ថ្មី

រដ្ឋសភា​នឹង​អនុម័ត​ទទួលស្គាល់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ចំនួន​៣​រូប​ថ្មី នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ខាងមុខ ដើម្បី​ជំនួស​សមាជិក គ.ជ.ប​ចាស់​មកពី​គណបក្ស សង្គ្រោះជាតិ ដែល​បាន​លាលែង​ពី​តំណែង ក្រោយ​រំលាយ​បក្ស​ប្រឆាំង។ រីឯ​អ្នកវិភាគ និង​អង្គការ សង្គម​ស៊ីវិល លើក​ឡើង​ថា ការតែងតាំង​សមាជិក​គ.ជ.ប​ថ្មី ក្នុង​ស្ថានភាព​នយោបាយ​មិនល្អ​បែបនេះ នឹង​នាំ​ឲ្យ​មាន​មន្ទិលសង្ស័យ​អំពី​ឯករាជ្យ​ភាព​របស់​គ.ជ.ប។ស្ថាប័ន​គ.ជ.ប​ដែល​ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ​សម្រាប់​ធានា​ឲ្យ​ការបោះឆ្នោត​ប្រកប ដោយ​សេរី និង​យុត្តិធម៌​នោះ កំពុង​តែ​មាន​បញ្ហា​ចម្រូងចម្រាស និង​បាត់បង់​ទំនុក​ចិត្ត​ពី​មជ្ឈដ្ឋាន​ទូទៅ បន្ទាប់ពី​សមាជិក​គ.ជ.ប​ថ្មី សុទ្ធតែ​កើត​ចេញពី​រៀបចំ របស់​រដ្ឋសភា​ដែល​ក្ដោបក្ដាប់​ដោយ​បក្ស​កាន់អំណាច។

ប្រភព៖RFA

https://goo.gl/TX9hLV

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា