ត្រឡប់ក្រោយ

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ហៅ​ការ​បិទ​លិខិតឆ្លងដែន​ការទូត​របស់​មន្ត្រី​គណបក្សប្រឆាំង​ថា ជា​ការ​ធ្វើ​តាម​អារម្មណ៍​របស់​អ្នកនយោបាយ ឬ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ហៅ​ការ​បិទ​លិខិតឆ្លងដែន​ការទូត​របស់​មន្ត្រី​គណបក្សប្រឆាំង​ថា ជា​ការ​ធ្វើ​តាម​អារម្មណ៍​របស់​អ្នកនយោបាយ ឬ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ គឺ​បង្ហាញ​ពី​ភាព​មិន​ឯករាជ្យ​របស់​ស្ថាប័ន​របស់​រដ្ឋ​ទៀត​ផង។ ការ​លើកឡើង​នេះ ក្រោយពេល​ក្រសួងការបរទេស និង កិច្ច​សហប្រតិបត្តិការ​កម្ពុជា បាន​ចេញ​លិខិត​លុបចោល​លិខិតឆ្លងដែន​ការទូត​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៥០​រូប។មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ហាក់​មិន​ចាប់អារម្មណ៍ ចំពោះ​សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា ដែល​សម្រេច​លុបចោល​លិខិតឆ្លងដែន​ការទូត របស់​មន្ត្រី​គណបក្សប្រឆាំង។ ពួកគេ​យល់ថា​ស្ថាប័ន​ជាតិ​របស់​កម្ពុជា​គ្មាន​ឯករាជ្យ ហើយ​តែងតែ​ធ្វើតាម​អារម្មណ៍ របស់​អ្នកនយោបាយ ឬ​បុគ្គល​ម្នាក់។​ ដូច្នេះ​គ្មាន​អ្វី​ប្លែក​នោះ​ទេ។សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត មាន​ប្រសាសន៍​ថា ដោយសារ​ប្រទេស​កម្ពុជា គ្មាន​ស្ថិរភាព​នយោបាយ ទើប​បណ្តាល​ឱ្យ​ច្បាប់ទម្លាប់​ទាំងឡាយ តែង​វិវត្ត តាម​ការ​ចង់​បាន​របស់​បុគ្គល​ម្នាក់។

ប្រភព៖RFA

https://goo.gl/VG7KMT

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា