ត្រឡប់ក្រោយ

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច ប្រកាស​ថា មន្ត្រី​គណបក្ស​គ្មាន​ការ​ភ័យ​ខ្លាច​ណា​មួយ​ចំពោះ​ការ​គំរាម​បង្កក​ទ្រព្យសម្បត្តិ​លើ​ក្រុម​គ្រួសារ​របស់​មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា​ទេ

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច ប្រកាស​ថា មន្ត្រី​គណបក្ស​គ្មាន​ការ​ភ័យ​ខ្លាច​ណា​មួយ​ចំពោះ​ការ​គំរាម​បង្កក​ទ្រព្យសម្បត្តិ​លើ​ក្រុម​គ្រួសារ​របស់​មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា​ទេ ដោយសារ​ការ​បង្កក​នេះ​មិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ធ្នូ អះអាង​ថា កម្ពុជា​មិន​ខ្វល់​អំពី​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជន​ណា​ម្នាក់​ក្នុង​ទឹក​ដី​រដ្ឋាភិបាល​បរទេស​នោះ​ទេ ប្រសិនបើ​ការ​បង្កក​នោះ​ធ្វើ​ឡើង​ស្របតាម​ផ្លូវច្បាប់​ត្រឹមត្រូវ មិន​លំអៀង​ទៅ​រក​បក្ស​ប្រឆាំង៖ «អា​ហ្នឹង​វា​ត្រូវ​យក​ច្បាប់​ជាតិ និង​អន្តរជាតិ​មក​ពិចារណា​ទៅ។ បើ​​ថា គាត់​ធ្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ អា​ហ្នឹង​គ្មាន​អ្នក​ណា​ទៅ​ហាម​ឃាត់​គាត់​ទេ។ ប៉ុន្តែ​បើ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ទេ នោះ​សាមី​ខ្លួន​អាច​ប្ដឹង​តវ៉ា​បាន»

ប្រភព៖RFA

https://goo.gl/HEb8Ge

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា