ត្រឡប់ក្រោយ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ស្ដីបន្ទោស និង​ព្រមាន​សាជាថ្មី​ដល់​មន្ត្រី​ថ្នាក់​លើ​ដែល​មិន​ទាន់​បាន...

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ស្ដីបន្ទោស និង​ព្រមាន​សាជាថ្មី​ដល់​មន្ត្រី​ថ្នាក់​លើ​ដែល​មិន​ទាន់​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ផ្ទេរ​អំណាច​ដើម្បី​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​ទៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​ក្នុង​វិស័យ​​នយោបាយ សេដ្ឋកិច្ច​ និង​សង្គមកិច្ច​។នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​កាលពី​ម្សិលមិញ​នោះ​លោក ស ខេង បាន​ថ្លែង​ថា​៖ «​ថ្នាក់ដឹកនាំ​របស់​ស្ថាប័ន និង​ក្រសួង​មួយ​ចំនួន​មិន​ព្រម​ផ្ទេរ​សិទ្ធិ​អំណាច​ទៅ​ថ្នាក់​មូលដ្ឋាន និង​ការងារ​របស់​ពួកគេ​ទៅ​ថ្នាក់​មូលដ្ឋាន​ហើយ​ថា​មាន​មន្ត្រី​ស្ថាប័ន​មួយ​ចំនួន​មិន​បាន​យល់​វិមជ្ឍការ និង​សហវិមជ្ឈការ ហើយ​អ្នក​ខ្លះ​យល់​តែ​មិន​ព្រម​អនុវត្ត​ដោយសារ​ខ្លាច​បាត់បង់​អំណាច​របស់​ខ្លួន​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/FTdbqX

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា