ត្រឡប់ក្រោយ

គ.ជ.ប ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​​ថា​ ជា​ស្ថាប័ន​​ឯករាជ្យភាព អព្យាក្រឹត្យ​ភាព និង​យុត្តិធម៌

ដោយ​មិន​លើក​ចំ​ឈ្មោះ​អ្នក​លេង​ហ្វេសប៊ុក​ណា​ម្នាក់​ គ.ជ.ប កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​​ថា​ ជា​ស្ថាប័ន​​ឯករាជ្យភាព អព្យាក្រឹត្យ​ភាព និង​យុត្តិធម៌ ព្រម​ទាំង​បាន​បង្ហាញ​របៀប​ស្វែង​រក​ព័ត៌មាន​​អំពី​បដិវត្តន៍​ពណ៌។ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​ដែល​រួម​មាន​ទាំង​ភាសា​អង់គ្លេស​ផង​ដែរ​នោះ​បាន​សរសេរ​ថា៖ «ដោយ​កត់​សម្គាល់​ឃើញ​ថា ពួក​អគតិ​បាន​បំផ្លោង​ព័ត៌មាន​វាយ​ប្រហារ​មក​លើ​ការងារ​ គ.ជ.ប ប្រកប​ដោយ​ល្បិច​កល​ខ្មៅ​កខ្វក់ ក្នុង​បំណង​​​បំផ្លាញ​​ទំនុក​ចិត្ត​សាធារណៈ​មតិ លើ​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​ គ.ជ.ប សូម​ធ្វើ​​ការ​បក​ស្រាយ... ជំហរ​ដឹក​នាំ​របស់ គ.ជ.​ប ថ្មី​នេះ ​ទោះ​ជា​សមាស​ភាព​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ​បំ​ផុត​ស្រប​តាម​ច្បាប់​កំណត់។ គ្មាន​បុគ្គល​ណា ​សមាស​ភាព​ណា អង្គការ​ណា អង្គភាព​ណា បរទេស​ណា អាច​មក​ដាក់​សម្ពាធ​​​ឬ​ប្រទាញ​ គ.ជ.ប ឱ្យ​អនុវត្ត​ប្រាស​ចាក​ពី​គតិ​ច្បាប់​ក្នុង​ការ​រៀប​ចំការ​បោះ​ឆ្នោត​នេះ​បាន​ឡើយ»។​

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/pNQdzE

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា