ត្រឡប់ក្រោយ

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​សង្គម​ស៊ីវិល យ៉ាង​ធ្ងន់ធ្ងរ។តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក លោក អាឡាន់ ឡូវែនថល (Alan Lowenthal)  បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ធ្នូ ថា ក្រៅ​ពី​ការ​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​វាយនភណ្ឌ​របស់​កម្ពុជា នោះ​សហរដ្ឋអាមេរិក នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ ប្រសិនបើ​កម្ពុជា មិន​ដោះលែង​អ្នក​ទោស​នយោបាយ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ការ​បោះឆ្នោត​នោះ។

ប្រភព៖RFA

https://goo.gl/EFN418

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា