ត្រឡប់ក្រោយ

សមាជិកសភា​ជុំវិញ​ពិភពលោក​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់

សមាជិកសភា​ជុំវិញ​ពិភពលោក​សរសេរ​លិខិត​ចំហ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា  ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។លិខិត​ដែល​គាំទ្រ​ដោយ​សមាជិក​សភា ១៥៨​រូប មក​ពី​ប្រទេស​ចំនួន ២៣ ដែល​សរសេរ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ នេះ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្តី​សម្រេច​រម្លាយ​បក្ស​ប្រឆាំង និង​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​មួយ ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ពួកគេ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​ការ​ជាបន្ទាន់ ដើម្បី​ផ្ដល់​នីតិសម្បទា​ទៅ​ឲ្យ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ និង​លុប​ចោល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះ​ឆ្នោត។

ប្រភព៖RFA

https://goo.gl/dYC4RF

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា