ត្រឡប់ក្រោយ

បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដេស បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង...

បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដេស បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​របស់​អ្នកស្រី​មក​កាន់​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ។ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើ​ឡើង​ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​នេះ លោក ហ៊ុន សែន ប្រកាស​ថា លោក និង​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា បាន​ពិភាក្សា​អំពី​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា ដែល​លោក​ថា ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​ប្រទេស​បង់ក្លាដេស។ លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​បង់ក្លាដេស ដែល​បើទោះបីជា​មាន​ប្រជាជន​សរុប​រហូត​ដល់​ទៅ ១៦០​លាន​នាក់ ក៏​ប្រទេស​នេះ​សុខចិត្ត​ទទួល​បន្ទុក​ចិញ្ចឹម​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា​របស់​ប្រទេស​មីយ៉ាន់ម៉ា ប្រមាណ​ជាង ១​លាន​នាក់​បន្ថែម​ទៀត។

ប្រភព៖RFA

https://goo.gl/uhFe6X

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា