អតីតអ្នកនាំពាក្យគណបក្សសង្រ្គាះជាតិ (CNRP) លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងថា ពលរដ្ឋខ្មែរសង្ឃឹមលើអ្នកដឹកនាំបន្តវេន ដែលចេញមកពីយុវជន ដែលបានដឹងពីបញ្ហាសង្គម និងច្បាប់ សម្រាប់កំណត់តួនាទី និងភារកិច្ច ក្នុងនាមជាអ្នកដឹកនាំប្រជាជាតិទាំងមូល។យោងតាមហ្វេសប៊ុករបស់ លោក យ៉ែម បុញ្ញឬទ្ធិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា “ខ្មែរសង្ឃឹម លើអ្នកដឹកនាំបន្តវេន ដែលចេញមកពីយុវជន យល់ដឹងពីសង្គម ពីច្បាប់ ដែលកំណត់តួនាទី ភារកិច្ច ក្នុងនាមជាអ្នកដឹកនាំសម្រាប់ប្រជាជាតិ យើងទាំងមូល មិនមែនសម្រាប់ផលប្រយោជន៍ បុគ្គល និងបក្ខពួក”។
ប្រភព៖សារព័ត៌មានដើមអម្ពិល