ត្រឡប់ក្រោយ

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន គ្រោង​បង្ហាញ​វត្តមាន​នៅមុខ​ពន្ធនាគារ​ត្រពាំងផ្លុង

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..លោក រ៉ុង ឈុន គ្រោង​បង្ហាញ​វត្តមាន​នៅមុខ​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ចុង​សប្ដាហ៍​នេះ បើ​ទោះ​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ទាត់ចោល​បណ្ដឹង​សុំ​ជួប​សុខទុក្ខ​លោក កឹម សុខា ក៏ដោយ។ អ្នកច្បាប់​លើក​ឡើង​ថា ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ ធ្វើឡើង​ពុំ​ត្រឹមត្រូវ​ឡើយ។លោក រ៉ុង ឈុន មាន​គម្រោង​ទៅ​ឈរ​នៅមុខ​ក្លោង​ទ្វា​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​១០ ធ្នូ។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​ចង់​ជួប​លោក កឹម សុខា គឺ​ដើម្បី​សួរសុខទុក្ខ នឹង​លើកទឹកចិត្ត​លោក កឹម សុខា តែប៉ុណ្ណោះ៖ «»។លោក រ៉ុង ឈុន បញ្ជាក់​ថា មូលហេតុ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​ជួប​លោក កឹម សុខា ដោយសារតែ​តុលាការ​បាន​លើក​មូលហេតុ​ថា រឿង​ក្ដី​នេះ​កំពុង​បន្ត​ការ​ស៊ើបសួរ ហើយ​មាន​តែ​ក្រុម​គ្រួសារ នឹង​មេធាវី​លោក កឹម សុខា ប៉ុណ្ណោះ ទើប​អាច​ជួប​ចូល​ជួប​លោក កឹម សុខា បាន។

ប្រភព៖RFA

https://goo.gl/Jw2LBJ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា