ត្រឡប់ក្រោយ

គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ប្រទេស​មួយ​ចំនួន​ថា បាន​ព្រួត​គ្នា​រំលោភ​លើ​ឯករាជភាព និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា

គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ប្រទេស​មួយ​ចំនួន​ថា បាន​ព្រួត​គ្នា​រំលោភ​លើ​ឯករាជភាព និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា រឿង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ រី​ឯ​អ្នក​វិភាគ​យល់​ថា យោង​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ច្បាប់​អន្តរជាតិ គឺ​ប្រទេស​ទាំង​នោះ​មាន​កាតព្វកិច្ច​ជំរុញ​ឲ្យ​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បន្ត​ប្រឹងប្រែង​ថ្លែង​រិះគន់​ត្រឡប់​ទៅ​បណ្ដា​ប្រទេស​លោក​សេរី​វិញ​រាល់​ថ្ងៃ ដើម្បី​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក​ក្រោយ​ពី​មាន​ការ​ថ្កោលទោស​ធ្ងន់ៗ និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ប្រសិនបើ​លោក ហ៊ុន សែន មិន​កែប្រែ​ស្ថានការណ៍​នយោបាយ​ឲ្យ​ល្អ និង​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​ទេ​នោះ។

ប្រភព៖RFA

https://goo.gl/66SZ3V

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា