ត្រឡប់ក្រោយ

តុ​លា​ការ​កំ​ពូល​នៅ​ថ្ងៃទី​៦ ​ខែ​ធ្នូ​នេះ ​បាន​ប្រ​កាស​សាល​ដីកា ​២​ សំណុំ​រឿង​ដោយ​សម្រេច​តម្កល់​ទោស​ដល់​ជន​ជាប់​ចោទ​ឈ្មោះ ហេង ពៅ ​, ហង្ស ​វុទ្ធី និង ​អំ សំខេង ឲ្យ​ជាប់​ទោស​ម្នាក់​ៗ​ ...

តុ​លា​ការ​កំ​ពូល​នៅ​ថ្ងៃទី​៦ ​ខែ​ធ្នូ​នេះ ​បាន​ប្រ​កាស​សាល​ដីកា ​២​ សំណុំ​រឿង​ដោយ​សម្រេច​តម្កល់​ទោស​ដល់​ជន​ជាប់​ចោទ​ឈ្មោះ ហេង ពៅ ​, ហង្ស ​វុទ្ធី និង ​អំ សំខេង ឲ្យ​ជាប់​ទោស​ម្នាក់​ៗ​ ១៨ ​ឆ្នាំ​ដដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាតកម្មលើ​អតីត​​មន្រ្តី​អគ្គិសនី​​សាខា​​អូរ​បែក​ក្អម ​លោក គឹម ដា​រ៉ាវុធ​ ប្រព្រឹត្ត​នៅ​​សង្កាត់​​ជ័យ​ជម្នះ ខណ្ឌដូនពេញ រាជ​ធា​នី​ភ្នំ​ពេញ​ កាល​ពី​ឆ្នាំ​ ២​០​០​៥​។​សំ​ណុំ​រឿង​នេះ​ត្រូវ​បានសា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​សម្រេច​ផ្ត​ន្ទា​ទោសកាលពី​ថ្ងៃ​ទី ២៨ ​ខែ​មេ​សា​ ឆ្នាំ​ ២​០​០​៨ ​​​ឲ្យ ឈ្មោះ ​ហង្ស ​វុទ្ធី​, អំ​ សំ​ខេង ​និង​ឈ្មោះ ហេ ង​ពៅ​ ជាប់គុក​ក្នុង​ម្នាក់​ៗ ១៨ ឆ្នាំ ពី​បទ ​«​ប៉ុន​ប៉ង​ក្នុង​អំ​ពើ​​ឃាត​កម្ម​»​ និង​​ប​ង្គាប់​ឲ្យ​រួម​គ្នា​សង​ទៅ​ជន​រ​ង​គ្រោះ ​៨ ​រយ​ពាន់​ដុ​ល្លារ​។​​​

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/EYdJoh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា