ត្រឡប់ក្រោយ

​គ​ណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប)​ បា​ន​ស​ម្រេច​បង្កើត​ក្រុម​ការ​ងារ​​ប្រ​តិ​កម្ម​ព័ត៌​មាន​មួយ​ ដើ​ម្បី​​ប្រ​មូល​​ព័ត៌​មាន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត

​គ​ណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប)​ បា​ន​ស​ម្រេច​បង្កើត​ក្រុម​ការ​ងារ​​ប្រ​តិ​កម្ម​ព័ត៌​មាន​មួយ​ ដើ​ម្បី​​ប្រ​មូល​​ព័ត៌​មាន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ ​វិ​ភាគ​ព័ត៌​មាន​អវិ​ជ្ជ​មាន ​និង ​បំភ្លឺ​លើ​ព័ត៌​មាន​អវិ​ជ្ជ​មា​ន​​ ដែល​ប៉ះ​ពាល់​ដល់​កិត្តិ​យស​របស់​ស្ថាន​ប័ន​នេះ​ ខណៈ​ពេល​មាន​ការ​រិះ​គន់​អំ​ពី​ឯក​រាជ្យ​ភាព​ សម្រាប់​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។​​

ក្នុង​សេច​ក្តី​ស​ម្រេច​ចុះ​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​ ​គ​.​ជ.​ប​ បាន​ស​​រ​សេរ​ថា​ ក្រុម​នេះ​ស្ថិត​នៅ​ក្រោម​ការ​ណែ​នាំ ​និង​បញ្ជា​ផ្ទាល់​ពី​ប្រ​ធាន​ គ.​ជ.​ប​ ​គឺ​លោក​ ​ស៊ិក​ ​ប៊ុន​ហុក​ ដែល​ត្រូវ​ប្រ​មូល​ព័ត៌​មាន​ដែល​ផ្សព្វ​ផ្សាយ​តាម​សារ​ព័ត៌​មាន​ជា​សា​ធារ​ណៈ​ ​ដើ​ម្បី​ធ្វើ​ការ​វិភាគ​នូវ​ព័ត៌​មាន​អវិ​ជ្ជ​មាន​បង្ខូច​កិត្តិ​យស ​គ.ជ.ប ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រ​ឡំ​ បំ​ភ័ន្ត​សា​ធារ​ណៈម​តិ​ទិស​ដៅ​ធ្វើ​ឲ្យ​អាប់​ឱន​​ ឬ​ធ្វើ​ឲ្យ​ម​ហា​ជន​មាន​ការ​ស​ង្ស័យ​ ​ឬ​មិន​ទុក​ចិត្ត​លើ​ស្ថា​ប័ន​​រៀប​ចំ​ការ​បោះ​ឆ្នោត​។​

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/ZEtjvs

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា