ត្រឡប់ក្រោយ

លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​ផ្ដល់​យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​តែងតាំង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន​ ៩ ​រូប​នៅ​ក្នុង​សេចក្ដី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​ផ្ដល់​យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​ក្នុង​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១ ខែ​កញ្ញា ឆ្នាំ ២០១៧ បាន​ចុះហត្ថលេខា​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​ផ្ដល់​យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​តែងតាំង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន​ ៩ ​រូប​នៅ​ក្នុង​សេចក្ដី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​ផ្ដល់​យោបល់​ផ្នែក​អភិបាលកិច្ច​សន្តិសុខ​ក្នុង​ និង​ក្រៅ​ប្រទេស​។ នេះ​យោង​តាម​សៀវភៅ​រាជកិច្ច​ផ្សាយ​ចេញ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៧​។យោង​តាម​សេចក្ដី​សម្រេច​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖ «​ក្រុម​ការងារ​នេះ​មាន​ភារកិច្ច សិក្សា​ស្រាវជ្រាវ និង​ផ្ដល់​យោបល់​ផ្នែក​អភិបាលកិច្ច សន្តិសុខ​ផ្ទៃក្នុង​ប្រទេស ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុង​ស្រុក​ និង​នៅ​បរទេស ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ និង​​រៀបចំ​អនុសាសន៍​ស្ដីពី​វិធានការ​ចាំបាច់ និង​គោលនយោបាយ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ទ្រព្យសម្បតិ​សាធារណៈ​ និង​គម្រោង​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/LK4rAf

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា