ត្រឡប់ក្រោយ

ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ហើយ​បាន​សម្រេច​ឲ្យ​អតីត​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា ឃុំ សង្កាត់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បញ្ចប់​ការងារ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល

ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ហើយ​បាន​សម្រេច​ឲ្យ​អតីត​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា ឃុំ សង្កាត់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បញ្ចប់​ការងារ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​គោលបំណង​ដើម្បី​ផ្ទៀងផ្ទាត់​ទ្រព្យសម្បត្តិ​មុន និង​ក្រោយ​បញ្ចប់​ការងារ​របស់​ពួកគេ​។ការ​ជូន​ព័ត៌មាន​នេះ​សំដៅ​ដល់​បុគ្គល​ក្នុង​តំណែង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ដែល​ធ្លាប់​ជាប់​នៅ​ក្នុង​បញ្ជី​ប្រកាស​ទ្រព្យសម្បត្តិ​។យោង​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​មាត្រា ១៧ ចែង​ថា​មន្ត្រី​រាជការ និង​សង្គម​ស៊ីវិល​ដែល​ក្នុង​នោះ​រួមមាន​ទាំង​ «​មន្ត្រី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើសតាំង​» ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ខ្លួន​រៀងរាល់ ២ ​ឆ្នាំ​ម្តង​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/ytqN1W

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា