ត្រឡប់ក្រោយ

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បាន​បដិសេធ​សំណើ​របស់​លោក រ៉ុង​ ឈុន អតីត​សមាជិក គជប មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បាន​បដិសេធ​សំណើ​របស់​លោក រ៉ុង​ ឈុន អតីត​សមាជិក គជប មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​នោះ​ទេ។ នេះ​ជា​ការ​ឆ្លើយ​តប មក​កាន់​លោក​ រ៉ុង​ ឈុន នៅ​ថ្ងៃ​តែ​មួយ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​សុំ​ជួប​លោក កឹម សុខា កាល​ពី​ព្រឹក​មិញ។ក្នុង​លិខិត​របស់​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បដិសេធ​នោះ​ថា​ ដោយ​សារ​តែ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​សួរ និង​ស្រាវ​ជ្រាវ​ប្រមូល​ភស្តុតាង​នានា ហេតុ​នេះ​ការ ចូល​ជួប​ឬ​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ដែល​មិន​ទាក់​ទិន​ក្នុង​រឿង​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ដទៃ​ទៀត ការ​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំ​បាច់​មួយ​ចំនួន​រួច​រាល់​សិន។ នេះ​បើ​តាម​ចៅក្រម​តុលាការ​ដដែល​នេះ។

ប្រភព៖RFI

https://goo.gl/4kzfN4

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា