ត្រឡប់ក្រោយ

សារព័ត៌មាន Asian Correspondent រាយការណ៍​ថា មេដឹកនាំ​ផ្ដាច់ការ​ពីរ​រូប​នៅ​អាស៊ីអាគ្នេយ៍ ដែល​ល្បីឈ្មោះ​ខាង​រំលោភបំពាន​សិទ្ធិមនុស្ស

 

សារព័ត៌មាន Asian Correspondent រាយការណ៍​ថា មេដឹកនាំ​ផ្ដាច់ការ​ពីរ​រូប​នៅ​អាស៊ីអាគ្នេយ៍ ដែល​ល្បីឈ្មោះ​ខាង​រំលោភបំពាន​សិទ្ធិមនុស្ស តាមរយៈ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ និង​បំផ្លាញ​ប្រជាធិបតេយ្យ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​សន្តិភាព​ខុងជឺ សម្រាប់​ឆ្នាំ​២០១៧។ការប្រកាស​ជ្រើសរើស​លោក ហ៊ុន សែន ជា​បេក្ខភាព​ម្នាក់​សម្រាប់​ទទួល​បាន​ពានរង្វាន់​សន្តិភាព ខុងជឺុះដ៏​ចម្រូងចម្រាស​របស់​ប្រទេស​ចិន​ឆ្នាំ​២០១៧​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល របស់​លោក​កំពុង​ទទួលរង​នូវ​ការរិះគន់ និង​ថ្កោលទោស​ឥត​ស្រាកស្រាន្ត​ពី​គ្រប់ទិសទី ក្រោយ​ពី​បាន​ធ្វើ​យុទ្ធនាការ​រម្លាយ​គណបក្ស​ប្រឆាំង​បាន​សម្រេច និង​គាស់​រម្លើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ការ​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​ក្រុម​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

ប្រភព៖RFA

https://goo.gl/eDmMua

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា