ត្រឡប់ក្រោយ

មេធាវី​កងយោធពល​ខេមរភូមិន្ទ​ពី​ម្សិលមិញ​​បាន​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ពី​បទ​ញុះញង់​ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន

មេធាវី​កងយោធពល​ខេមរភូមិន្ទ​ពី​ម្សិលមិញ​​បាន​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ពី​បទ​ញុះញង់​ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​ថ្លែង​ថា​នឹង​ប្តឹង​គូប្រជែង​នយោបាយ​យូរ​អង្វែង​របស់​លោក​ទៅ​កាន់​តុលាការ​ពី​បទ​ «​ក្បត់​ជាតិ​»​។លោក ​វង្ស ភក្តី មេធាវី​របស់​កងយោធពល​ខេមរភូមិន្ទ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​លោក​បាន​ដាក់​ «​ពាក្យ​ប្តឹង​លោក​ សម រង្ស៊ី ពី​បទ​ញុះញង់​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​បង្ក​អសន្តិសុខ​ដល់​រដ្ឋ​»​។ថ្លែង​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ ភក្តី បាន​បញ្ជាក់​ថា ពាក្យ​បណ្តឹង​នេះ​កើត​ចេញ​ពី​ការ​ធ្វើ​អត្ថាធិប្បាយ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ដែល​ក្រោយ​មក​ត្រូវ​បាន​បង្ហោះ​ជា​វីដេអូ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី កាលពី​ថ្ងៃ​អង្គារ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/LTjtWF

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា