ត្រឡប់ក្រោយ

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២ រូប​ជាបន្ទាន់

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២ រូប​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​គំរាម​កំហែង និង​ការ​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញមតិ​។អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ដោយ​បាន​ចាត់ទុក​ការ​ចាប់​ឃុំ​ខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ២ រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ថា​ជា​អ្នក​ទោស​មនសិការ​ហើយ​ថា​ការ​ចាប់​ខ្លួន​ពួកគេ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​វាយប្រហារ​លើ​សារព័ត៌មាន​ឯករាជ្យ រឹតបន្តឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ទាំង​ក្រៅ និង​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ខណៈ​ដែល​អាជ្ញាធរ​កម្ពុជា​មាន​បំណង​ក្នុង​ការ​បំបិទ​សំឡេង​រិះគន់ ក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​នៅ​មុន​ពេល​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/Zi7Fz9

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា