ត្រឡប់ក្រោយ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ឲ្យ​ធ្ងន់ធ្ងរ ទៅនឹង​សហរដ្ឋអាមេរិក​នោះទេ ចំពោះ​ការ​រឹតបន្តឹង​ទិដ្ឋាការ មកលើ​មន្ត្រី​កម្ពុជា​មួយចំនួន

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ឲ្យ​ធ្ងន់ធ្ងរ ទៅនឹង​សហរដ្ឋអាមេរិក​នោះទេ ចំពោះ​ការ​រឹតបន្តឹង​ទិដ្ឋាការ មកលើ​មន្ត្រី​កម្ពុជា​មួយចំនួន​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ យល់ថា ការ​រឹតបន្តឹង​នេះ គឺជា​សិទ្ធិ​របស់​សហរដ្ឋអាមេរិក ដោយ​មិនអាច​ហាមឃាត់​បាន​។លោក ស ខេង ត្រូវបាន​ក្រុមអ្នកកាសែត​តាម​សួរ​ពី​បញ្ហា​ខាងលើ ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២0១៧​នេះ​។ លោក ស ខេង ឆ្លើយ​យ៉ាងខ្លី​ថា​៖«​រឿង​ហ្នឹង គឺជា​សិទ្ធិ​របស់​សហរដ្ឋអាមេរិក​។ឲ្យ​ធ្វើ​ម៉េច​?»​។​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ហៅ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក្នុងការ​រឹតបណ្តឹង​ទិដ្ឋាការ​នេះ ថា​ជាការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​អយុត្តិធម៌​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/5vVqHK

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា