ក្រសួងការបរទេសកម្ពុជាបានបង្ហាញការខកចិត្តយ៉ាងខ្លាំងជាមួយនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិករឿងបិទទិដ្ឋាការដោយការហាមប្រាមមន្រ្តីរដ្ឋាភិបាលរបស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេមិនអោយជាន់ទឹកដីសហរដ្ឋអាមេរិក ។តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់កម្ពុជាធ្វើឡើងកាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្រសួងការបរទេសកម្ពុជាថា ការសម្រចចិត្តចុងក្រោយរបស់អាមេរិកគឺពុំបានពិចារណាលើអង្គហេតុ និង អង្គច្បាប់ជុំវិញការវិឌ្ឍនយោបាយថ្មីៗនៅកម្ពុជា ហើយការសម្រេចនេះធ្វើឡើងដោយសារហេតុផលនយោបាយដោយមានការគិតទុកជាមុននិងមានស្ដង់ដារពីរ។
ប្រភព៖VIM