ត្រឡប់ក្រោយ

បារាំង​ស្នើ​ឲ្យ​រដ្ឋាភិបាលផ្ដល់ឱកាស​ឲ្យ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល មាន​ដំណើការ​ឡើ ង​វិញ​

 បារាំង​ស្នើ​ឲ្យ​រដ្ឋាភិបាលផ្ដល់ឱកាស​ឲ្យ​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល មាន​ដំណើការ​ឡើ ង​វិញ​។ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ថា បញ្ហា​របស់​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល គឺជា​ការ​អនុវត្តតាម​ច្បាប់​ប៉ុណ្ណោះ​។​

ឯកអគ្គរដ្ឋទូត​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ការចងចាំ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង​លោក ហ្វ្រ​ង់​ស័​រ កូ​គែ​ត ដែល​បានមក​ទស្សនៈកិច្ច​នៅ​កម្ពុជា​៤​ថ្ងៃ​កន្លងមកនេះ បានកត់សម្គាល់​ពី​បញ្ហានយោបាយ និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ត្រង់ចំណុច​នេះ​លោក ហ្វ្រ​ង់​ស័​រ កូ​គែ​ត ស្នើ​ឲ្យ​កម្ពុជា ដោះស្រាយ​ភាព​តាន​នយោបាយ និង​សម្រួល​ឲ្យ​អង្គការ​សង្គម​ស៊ីវិលមានឱកាស​បំពេញការងារ​ឲ្យ​ពេញលេញ​ដូចដើម​វិញ​។​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​លើកយក​ពាក្យ​លោក ហ្វ្រ​ង់​ស័​រ កូ​គែ​ត ដូច្នេះ​ថា​៖«​ការអំពាវនាវ​របស់​បារាំង​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិល​ត្រឡប់មក​ចូលរួម​នូវ​ដំណើការ​ប្រជាធិបតេយ្យ ហើយ​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល មាន​ដំណើការ​ដោយ​គ្មាន​ការរារាំង​»​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/EHakMd

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា