ត្រឡប់ក្រោយ

លោក ខាថ ម៉ាថ អតីតអនុប្រធានប្រតិបត្តិ ខេត្តកំពង់ស្ពឺរបស់អតីតគណបក្សសមរង្ស៊ី បានសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សយុវជនកម្ពុជា

លោក ខាថ ម៉ាថ អតីតអនុប្រធានប្រតិបត្តិ ខេត្តកំពង់ស្ពឺរបស់អតីតគណបក្សសមរង្ស៊ី បានសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សយុវជនកម្ពុជា ដោយមើលឃើញថាគោលនយោបាយ របស់គណបក្សយុវជនកម្ពុជា ស្របតាមឆន្ទៈគិតពីប្រយោជន៍ជាតិ និងពលរដ្ឋជាធំ ។លោក ពេជ្រ ស្រស់​ បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ធ្នូនេះថា"ការមកចូលរួមជាមួយ គណបក្សយុវជនកម្ពុជានេះ គឺដោយសារតែអតីត ប្រធានបក្សសមរង្ស៊ី គឺលោក សម រង្ស៊ី ធ្វើនយោបាយបោះបង់ ផលប្រយោជន៍ជាតិ និងរត់ចោលប្រជាពលរដ្ឋ របស់ខ្លួនដូច្នេះទើបគាត់ឈប់ធ្វើនយោបាយ ជាមួយក្រុមរបស់លោកសម រង្ស៊ីតែម្តង" ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/aHVPVq

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា