ត្រឡប់ក្រោយ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ចំពោះ​ក្រុម​បាតុករ​​នៅ​ក្រៅ​ប្រទេស​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​ចំពោះ​ក្រុម​បាតុករ​​នៅ​ក្រៅ​ប្រទេស​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ថា​ជា​រឿង​រំលោភ​លទ្ធិប្រជាធិបតេយ្យ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ការ​បញ្ចេញ​ប្រតិកម្ម​នេះ នៅ​ស្រប​ពេល​ចលនា​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ក្រៅ​ប្រទេស​បាន​កើត​មាន​ផុសផុល ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​ប្រឆាំង​ដែល​ពួក​បាតុករ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ត្រូវ​ដោះលែង​លោក កឹម សុខា និង ត្រូវ​ឲ្យ​មាន​វត្តមាន​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ឡើង​វិញ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​ជា​សកម្មភាព​រំលោភ​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រភព៖RFA

https://goo.gl/zLaaP7

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា