ត្រឡប់ក្រោយ

សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​អំពី​ការ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ.ជ.ប នា​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខនេះ

សហភាព​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​អំពី​ការ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ទាំងស្រុង​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ.ជ.ប នា​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខនេះ។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ស្រង់​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ចុង​សប្ដាហ៍​មុន​នេះ ដែល​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​រំពឹង​ថា សហភាព​អឺរ៉ុប នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​សេចក្ដី​សម្រេច​កាត់បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។លោក ច្សច អេដហ្គា គូស​បញ្ជាក់​ថា ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ត្រូវ​បាន​កំណត់​យ៉ាង​ជាក់លាក់ ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ដែល​សហភាព​អឺរ៉ុប បាន​ចុះហត្ថលេខា ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា កាលពី​ឆ្នាំ​១៩៩៧។ លោក​បន្ត​ថា កិច្ច​សហប្រតិបត្តិការ​នេះ រួមបញ្ចូល​ទាំង​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​សហភាព​អឺរ៉ុប​ធ្លាប់​សន្យា​ថា នឹង​ផ្ដល់​ទឹកប្រាក់​ចំនួន ១២​លាន​ដុល្លារ​អាមេរិក សម្រាប់​ការរៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨​ខាងមុខនេះ។

ប្រភព៖RFA

https://goo.gl/EnCzLg

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា