ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ បាន​ក្រើន​រំលឹក​ដល់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឱ្យ​គោរព​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

ក្រសួង​មហាផ្ទៃ បាន​ក្រើន​រំលឹក​ដល់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឱ្យ​គោរព​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឱ្យ​ដឹង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​មិន​ទាន់​បាន​បំពេញ​លក្ខខណ្ឌ​ស្រប​តាម​មាត្រា​១០ និង​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​ផ្ញើ​មក​ក្រសួង​មហាផ្ទៃ និង​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នូវ​របាយការណ៍​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​មួយ​ច្បាប់​មិន​ឱ្យ​ហួស​ពី​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​ឡើយ។សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ប្រសិនបើ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ណា​ដែល​ហ៊ាន​បំពាន​នឹង​បទបញ្ជ​នេះ ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ប្រភព៖RFA

https://goo.gl/gudN2c

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា