ត្រឡប់ក្រោយ

តុលាការគ្រោងសួរចម្លើយមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ជាថ្មីម្ដងទៀត នៅឯពន្ធនាគារត្រពាំងផ្លុង

តុលាការគ្រោងសួរចម្លើយមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ជាថ្មីម្ដងទៀត នៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំតែម្ដង។ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី សួរចម្លើយពេញមួយថ្ងៃតែម្ដងរួចមកហើយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប៉ុន្តែ ព័ត៌មានលម្អិតនៃការសួរចម្លើយនោះ មិនត្រូវបានគេដឹងនោះឡើយ។លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី គ្រោងនឹងសាកសួរកូនក្ដីរបស់លោកជាថ្មីម្ដងទៀត នៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ។

ប្រភព៖VOD

https://goo.gl/KbjP4N

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា