ត្រឡប់ក្រោយ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​( GDP) ​ដែល​ថ្នាក់ដឹកនាំ​មួយ​ចំនួន​កើត​ចេញ​ពី​អតីត​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល បាន​អះអាង​​ថា​នឹង​ដាក់​តំណាង​ឈរ​ឈ្មោះ​ទូទាំង​ប្រទេស

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​( GDP) ​ដែល​ថ្នាក់ដឹកនាំ​មួយ​ចំនួន​កើត​ចេញ​ពី​អតីត​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល បាន​អះអាង​កាលពី​ម្សិលមិញ​ថា​នឹង​ដាក់​តំណាង​ឈរ​ឈ្មោះ​ទូទាំង​ប្រទេស ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ត្រូវ​បាន​​រំលាយ​ចោល​ដោយ​តុលាការ​​កំពូល​កាលពី​ពាក់​កណ្ដាល​ខែ​មុន​នោះ ខណៈ​គណបក្ស​ភ្លើងទៀន​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​។លោក​ យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង លោក យ៉ង សាំងកុមារ ​ប្រធាន​គណៈកម្មាធិការ​នាយក និង​សហស្ថាបនិក​នៃ​គណបក្ស GDP បាន​ជួប​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​កាលពី​ថ្ងៃ​ទី​ ១០ ធ្នូ បាន​ផ្តោត​លើ​ការ​អនុម័ត​គោលនយោបាយ​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/7V7GLZ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា