ត្រឡប់ក្រោយ

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ (គ.ប.​ម GDP) អះអាង​ថា​ខ្លួន​នឹង​ដាក់​តំណាង​ឈរ​ឈ្មោះ​ទូទាំង​ប្រទេស​​

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ (គ.ប.​ម GDP) អះអាង​ថា​ខ្លួន​នឹង​ដាក់​តំណាង​ឈរ​ឈ្មោះ​ទូទាំង​ប្រទេស​​ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​​ការ​បោះ​ឆ្នោតនា​ខែ​កក្កដា ​ឆ្នាំ ​២០១៨ ខាង​មុខ​នេះ ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​រំលាយ​។ នេះបើយោង​តាម​បណ្តាញ​សង្គម​Tweeter របស់​លោកយ៉ង សាំងកុមារ​ កាលពីម្សិលមិញ។

ការ​ប្រកាសនេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ កាលពីថ្ងៃ​អាទិត្យ​ ទី​១០ ខែ​ធ្នូ នៅ​ពេល​ដែល​លោក យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​ និង​ជា​សហ​ស្ថាបនិក​នៃ​គណបក្ស​ GDP បាន​ជួប​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​នាយកនៃ​គណបក្ស​ ដើម្បី​ផ្តោត​លើ​ការ​អនុម័ត​គោល​នយោបាយ​សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​២០១៨​នេះ។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/TeY29y

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា